ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អង្ករចំនួន ១០ តោន ដែលជាអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដល់ រដ្ឋបាលខណ្ឌមានជ័យ ដើម្បីបន្តយកទៅ ចាត់ចែងជួយដល់ ប្រជាពលរដ្ឋខ្វះខាត ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យថ្លែថាៈ ក្នុងនាមរដ្ឋបាលខណ្ឌមានជ័យ និងប្រជាលរដ្ឋ ក្នុងខណ្ឌ សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ សកម្មភាពរបស់រដ្ឋបាលខណ្ឌ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ រហូតបានឧបត្ថម្ភ អំណោយជាអង្ករ ចំនួន ១០ តោន ដើម្បីបន្តយកទៅចាត់ចែង ជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
លោកបានបន្តថាៈ ជានិច្ចកាល សម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូន ប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញ សកម្មភាពរបស់ រដ្ឋបាលខណ្ឌមានជ័យ ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ សម្តេចវិបុលសេនាភក្តី បានឧបត្ថម្ភអង្ករ មកអោយរដ្ឋបាល ខណ្ឌមានជ័យ ដើម្បីឱ្យរដ្ឋបាលខណ្ឌ បន្តយកទៅចាត់ចែង ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនេះ ដែលបច្ចុប្បន្ននេះ ពលរដ្ឋរងគ្រោះ នូវជំងឺបំប្លែងថ្មី ឌែលតា កំពុងរាតត្បាត នៅក្នុងរាជធានី៕/V