ដោយៈបាយ័ន/សៀមរាបៈអ្នកអភិរក្សកំពុងរៀបចំស្តារនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងមួយខ្សែមានប្រវែង ២៥០ ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំប្រាសាទព្រះវិហារ ចាប់ពីចំណុចមុខវត្តកែវសិក្ខាគិរីស្វារៈរហូតដល់ទួលបុរាណផ្នែកខាងលិច។
លោក ហែម ស៊ីណាត ប្រធាននាយកដ្ឋាននគរូបនីយកម្មអភិវឌ្ឍន៍ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ រួមជាមួយមន្ត្រីបច្ចេកទេសចំនួន០២រូប បានចុះត្រួតពិនិត្យការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងមួយខ្សែនេះ ។
អាជ្ញាធរជាតិព្រះវិហារនៅថ្ងៃនេះសង្ឃឹមថា ក្រោយពីការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងនេះរួចរាល់ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាទីតាំងប្រវត្តិសាស្ត្រមួយប្រកបដោយសុខសុវត្ថិភាព៕