ដោយៈ អង្គារ៍ហេង / ភ្នំពេញ: លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបភោជនីយដ្ឋាន យីហោ តា សេត ដែលបានលួចលាក់ បើកការផឹកស៊ីជួបជុំគ្នា មិនវេចខ្ចប់ ដោយផ្ទុយស្រឡះ ពីសេចក្តីប្រកាស របស់រដ្ឋបាល រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយទីតាំង ភោជនីយដ្ឋាន តា សេត ស្ថិតនៅក្នុងភូមិ១ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បច្ចុប្បន្ន រថយន្តសាមុយរបស់ ក្រសួងសុខាភិបាល បានមកដល់ទីតាំង ភោជនីយដ្ឋាន តា សេត ដើម្បីយកសំណាក មនុស្សដែលនៅខាងក្នុង ភោជនីយដ្ឋាននេះ រួចទើបនាំខ្លួនអ្នក ដែលជាប់ពាក់ព័ន្ធទាំងអស់ ទៅធ្វើការសាកសួរ និងចាត់ការបន្ត ទៅតាមនីតិវិធី៕/V