ប្រែសម្រួលៈវាសនា៖ឥណ្ឌាកំពុងបញ្ចេញសាច់ដុំជើងទឹករបស់ខ្លួនដើម្បីទប់ឥទ្ធិពលកាន់តែកើនឡើងរបស់ចិន ដោយបានធ្វើការសាកល្បងក្នុងសមុទ្រលើនាវាផ្ទុកយន្តហោះផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន និងបញ្ជូនក្រុងការងារមួយសំរាប់ចូលរួមសមយុទ្ធជាមួយសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តដទៃទៀត។
នាវាINS Vikrantដែលបានចាប់ផ្តើមបើកសាកល្បងនៅឯនាយរដ្ឋកេរ៉ាឡាភាគខាងត្បូងកាលពីថ្ងៃពុធ នឹងជានាវាផ្ទុកយន្តហោះទី២របស់ណ្ឌាដែលត្រូវបានដាក់ដំណើរការ។កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌាឥឡូវ«ចូលរួមជាមួយប្រទេសមួយចំនួនតូចដែលមានសមត្ថភាពរចនាម៉ូតនិងសាងសង់នាវាផ្ទុកយន្តហោះដោយខ្លួនឯង…»។
នាវាប្រវែង២៦២ម៉ែត្រនេះចូលរួមជាមួយនាវាINS Vikramadityaផលិតនៅសូវៀតដែលឥណ្ឌាបានទិញនៅឆ្នាំ២០០៤។
កងទ័ពជើងទឹកឥណ្ឌាបាននិយាយថានាវាចម្បាំងនិងនាវាមុជទឹក៤៤គ្រឿងទៀតកំពុងត្រូវសាងសង់នៅក្នុងស្រុកហើយខ្លួនក៏កំពុងជំរុញអោយរដ្ឋាភិបាលអនុម័តការសាងសង់នាវាដឹកយន្តហោះទី៣។
ចិនដែលប្រជែងរកឥទ្ធិពលនៅក្នុងមហាសមុទ្រឥណ្ឌា ក៏កំពុងស្ថាបនានាវាមុជទឹកទី៣ផងដែរ។
កាលពីថ្ងៃចន្ទ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា ខ្លួនបញ្ជូននាវាចម្បាំង៤គ្រឿងទៅអាស៊ីអាគ្នេយ៍ សមុទ្រចិនខាងត្បូងនិងប៉ាស៊ីហ្វិកខាងលិចសំរាប់សមយុទ្ធរយៈពេល២ខែ រួមជាមួយវៀតណាមណ ហ្វីលីពីន ជប៉ុន អូស្ត្រាលី និងអាម៉េរិក។
សូមបញ្ជាក់ថា ឥណ្ឌា ជប៉ុន អូស្ត្រាលី និងអាម៉េរិករួមគ្នាបង្កើតសម្ពន្ធភាពមួយឈ្មោះថាQuad ដែលត្រូវគេមើលឃើញថាដើម្បីប្រឆាំងចិន៕
នាវាINS Vikrantចាប់ផ្តើមបើកសាកល្បងក្នុងសមុទ្រ