គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ខែសីហានេះបានបញ្ជាក់ថាថ្មីៗនេះមានជនក្លែងបន្លំមួយក្រុមបានចេញ លិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជានិងយកឈ្មោះ«កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលសូមច្រានចោលសកម្មភាពល្មើសនេះព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ៕