ប្រែសម្រួលៈវាសនា/ពូត្រាចាយ៉ា៖ ម៉ាឡេស៊ីកាលពីថ្ងៃ៥សីហាបានរាយការណ៍ការឆ្លងកូវីដ១៩ប្រចាំថ្ងៃច្រើនបំផុតចំនួន២០.៥៩៦នាក់ ដោយឡើងហួសកំរិត២ម៉ឺនាក់ជាលើកដំបូង ។
វាជាថ្ងៃទី២ជាប់ៗគ្នាដែលប្រទេសនេះបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ខ្ពស់បំផុត ហើយការឆ្លងជំងឺនេះបង្ហាញសញ្ញាតិចតួចថានឹងស្រកស្រុត។
មកទល់ថ្ងៃនេះ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩សរុប១.២០៣.៧០៦នាក់។
អំពីការចាក់វ៉ាក់សាំងកូវីដ១៩ ម៉ាឡេស៊ីចាក់បាន៤៩៤.២១៤ដូសនៅទូទាំងប្រទេសកាលពីថ្ងៃពុធ និងជាង២២,១៥លានដូសតាំងពីមុនមក៕
ម៉ាឡេស៊ីកាលពីថ្ងៃពុធចាក់វ៉ាក់សាំងកូវីដ១៩បានជិតកន្លះលានដូស