​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ចលាចល​និង​ភាពច្របូលច្របល់​កើតមាន​នៅ​តាម​កន្លែងចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជាច្រើន​នៅ​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​៥​សីហា នៅពេល​មនុស្ស​រាប់ពាន់​នាក់​​បាន​នាំគ្នា​មក​ចាក់​វ៉ាក់សាំង​យ៉ាង​ពពាក់ពពូន​ដោយ​សង្ឃឹម​ទទួលបាន​ថ្នាំ​ការពារ​ខ្លួន​នៅ​មុន​រដ្ឋធានី​ម៉ានីល​វិល​ទៅរក​ការបិទ​ខ្ទប់​២​សប្តាហ៍​ឡើងវិញ​។​

​ការ​រឹតបន្តឹង​ចរាច​រណ៍​មនុស្ស​នឹង​ត្រូវ​ដាក់​អនុវត្ត​ឡើង​វិញ​នៅ​ទូទាំង​តំបន់​មហា​ក្រុង​ម៉ានីល ដែល​រួមមាន​ទីក្រុង​តូចៗ​ចំនួន​១៦​ដែល​មាន​មនុស្ស​១៣​លាន​នាក់ ចាប់ពី​យប់​ថ្ងៃ​៥​សីហា​នេះ​ទៅ​​ដើម្បី​ទប់​ការរីក​រាលដាល​វីរុស​ប្រភេទ​ថ្មី​Delta​។​

​ម៉ា​រី​សែ​ល បា​ខេ អ្នក​សាងសង់​ផ្ទះ​វ័យ​៥៩​ឆ្នាំ បាន​តំរៀបជួរ​នៅក្រៅ​ផ្សារ​មួយ​តាំងពី​ម៉ោង​៣​ជិត​ភ្លឺ ដើម្បី​បាន​លេខ​រៀង​មុនគេ​។​ចំណែក​អូ​ហ្វេ​លី​យ៉ា ហ្គោន​ហ្សា​ឡេ​អាយុ​៣៦​ឆ្នាំ​អ្នក​លក់​អាហារ​​នៅ​ក្រុង​ម៉ានីល មិន​បាន​ចាក់​វ៉ាក់សាំង​ទេ​ទោះជា​តំរៀបជួរ​តាំងពី​យប់​ថ្ងៃ​ពុធ​។​

​ដោយ​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​១,៦​លាន​នាក់​និង​ជាង​២៨.០០០​នាក់​ស្លាប់​ដោយកូវី​ដ​១៩ ហ្វីលីពីន​ជា​ប្រទេស​ផ្ទុះ​កូវី​ដ​១៩​អាក្រក់​បំផុត​លំដាប់​ទី​២​នៅ​អាស៊ី​អាគ្នេយ៍​បន្ទាប់​ពី​ឥណ្ឌូនេស៊ី​៕

​ប្រជាជន​ត្រឹមតែ​១០,៣​លាន​នាក់ ឬ​ស្មើ​៩,៣​ភាគរយ​នៃ​ប្រជាជន​ហ្វីលីពីន​សរុប​ប្រមាណ​១១០​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ​។​រដ្ឋាភិបាល​មាន​ផែនការ​ចាក់​អោយ​បាន​៧០​ភាគ​​រយ​នៅ​ឆ្នាំនេះ​