បំផ្ទុះ​គ្រាប់បែក​នៅ​កីឡាដ្ឋាន​អា​ហ្វ​ហ្គានី​ស្ថាន សម្លាប់​មនុស្ស​៨​នាក់​និង​របួស​៤៥​នាក់

3223
ចែករម្លែក

ក្រុមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ទី១៩ខែឧសភាថា មនុស្ស៨នាក់ត្រូវបានសម្លាប់និង៤៥នាក់បានរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ដែលតម្រង់ទៅលើការប្រកួតកីឡាគ្រីឃីត(cricket)នៅទីក្រុងJalalabad ប្រទេសអាហ្វហ្គានីស្ថាន​ ដែលនេះជាការវាយប្រហារលើកទីមួយចាប់តាំងពីបុណ្យសានាអ៊ីស្លាមរ៉ាម៉ាដន បានចាប់ផ្តើម។

ក្រុមមន្ត្រីបាននិយាយថា ការបំផ្ទុះជាច្រើនគ្រាប់នេះ បានបំផ្ទុះនៅក្នុងចំណោមក្រុមអ្នកមើលកីឡាច្រើននាក់នៅកីឡាដ្ឋាននេះ កាលពីល្ងាចថ្ងៃសុក្រ ។

មិនមានក្រុមណាមួយ​ បានប្រកាសទទួលខុសត្រូវនៅឡើយទេចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមតាលីបង់បាននិយាយថា ពួកគេមិនមានការជាប់ទាក់ទងក្នុងការវាយប្រហារនេះទេ ។

ទីក្រុងJalalabad ដែលស្ថិតនៅក្នុងខេត្តNangarhar នៅជាប់ព្រំដែនជាមួយប៉ាគីស្ថាននេះ មានវត្តមានក្រុមតាលីបង់ ហើយវាជាតំបន់រឹងមាំមួយរបស់ក្រុមរដ្ឋអ៊ីស្លាម៕ដោយ៖សុខា/SN

ជនរងគ្រោះត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅកន្លែងប្រកួតកីឡាគ្រីឃីតនៅទីក្រុងJalalabad សម្លាប់មនុស្ស៨នាក់និងរបួស៤៥នាក់