ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៨ ថ្មី បន្ថែមទៀត នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១នេះ។
រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ ១៩ ចំនួន ៥.១៤៩ ករណី ក្នុងនោះករណីនាំចូល ពីក្រៅប្រទេស ចំនួន ៤.៥៦៩ ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥៧៩ ករណី និងបានព្យាបាលជាសះស្បើយ ចំនួន ១.២២៩ នាក់ កំពុងសម្រាកព្យាបាល ចំនួន ៣.៩១០ នាក់ និងស្លាប់ចំនួន ៩ នាក់៕/V-PC