ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ បើយោងលទ្ធផល តេស្តរហ័ស (Rapid Test ) និងមន្ទីរពិសោធន៍ជាតិភ្នំពេញ (NPH) បន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ថ្មី ដែលជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍ ថ្ងៃទី២០ខែកុម្ភៈ ២០២១ និងពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រង របស់ខេត្តលើបុរស ស្ត្រី ជនជាតិខ្មែរ ចំនួន ១៣៨ នាក់ នៅថ្ងៃទី៤ខែសីហា និងអ្នកជាសះស្បើយ ចំនួន ២៦២ នាក់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។
នេះបើយោងសេចក្តីប្រកាសព័ត៌មាន ចេញពេលរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ៕/V-PC