ក្មេងទំនើងចំនួន ២ នាក់ មានទំនាស់ពាក្យសំដី ក្នុងវង់ផឹកស៊ី ភាគីម្ខាង បានយកពូថៅ កាប់ទៅលើគូទំនាស់ ត្រូវ ៧ កន្លែង ហើយ គេចខ្លួនបាត់ កាលពីម៉ោង ១០ យប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ នៅចំណុចមុខ បន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។