រថយន្ត១គ្រឿង បើកបរក្នុងល្បឿនលឿន បានរេចង្កូត ធ្លាក់ផ្លូវ ទៅបុកមនុស្ស ដែលកំពុងនៅក្នុងតូបមុខផ្ទះ បណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ នេះ នៅចំណុច លើផ្លូវក្រួសក្រហម ១ខ្សែ ក្នុងភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។