ដោយៈ health.com.kh

​ត្រសក់​ជា​អាហារ​ដែល​ងាយ​នឹង​រកបាន​នៅតាម​ផ្សារ ក៏ដូចជា​អាច​ដាំ​បាន​នៅ ក្រោយ​ផ្ទះ​។ ថ្វីបើ​វា​មិនមែនជា​របស់​កម្រ​ក៏ដោយ វា​មាន​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ដោយសារតែ​វា​សំបូរ​ទៅដោយ​សារជាតិ Caffeic Acid និង វីតាមីន C​។ គេ​ប្រើ​វា​ច្រើន​សម្រាប់​ការថែរក្សា​ស្បែក ព្រោះ​វា​ជួយ​ប្រឆាំងនឹង​ការ​រលាក និង ផ្តល់​សំណើម​ដល់​ស្បែក​។​

​ក្រៅពី​អាច​ទទួលទាន​វា​នៅពេល​ព្រឹក​និង​ថ្ងៃត្រង់ យើង​គួរ​ទទួលទាន​វា​នៅ​ពេលយប់ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដែលមាន​ដូចខាងក្រោម​៖

១. រក្សា​ការរំលាយ​អាហារ​របស់​អ្នក​ឱ្យ​រឹងមាំ​

​ជាទូទៅ​កាឡូរី​ទាំងអស់​នៅក្នុង​ត្រសក់ មកពី​ជាតិ​សរសៃ​។ ជាតិ​សរសៃ​ជួយ​ធ្វើឱ្យ ប្រសើរឡើង​នូវ​សុខភាព​ពោះវៀន​និង​ចលនា​ពោះវៀន​ជាប្រចាំ និង​មាន​អត្ថ ប្រយោជន៍​ក្នុងការ​ការពារ​ជម្ងឺ​មួយចំនួន ដូចជា​ជម្ងឺ​ទឹកនោមផ្អែម និង​ជម្ងឺ​កូ​លេ​ស្តេ​រ៉ុល ខ្ពស់ ហើយ​ថែមទាំង​ធ្វើឱ្យ​អ្នក​មិនសូវ​ឃ្លាន​ទៀតផង​។​

២. សម្រកទម្ងន់​

​ត្រសក់​មាន​កាឡូរី​ទាប ហើយ​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ផងដែរ​ដូច្នេះ​វា​ជួយ​ក្នុងការ​រក្សា ទម្ងន់​ដែលមាន​សុខភាព​ល្អ​។ អ្នក​អាច​រីករាយ​នឹង​ការ​ទទួលទាន​ត្រសក់​ដោយ បន្ថែម​វា ទៅក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដូចជា​សាឡា​ត់​ឬ​នៅក្នុង​ទឹក​បន្លែ​។​

៣. ធ្វើឱ្យ​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់

​ត្រសក់​មាន​ជាតិ​ទឹក ៩៦% ហើយ​បរិមាណ​ទឹក​របស់​វា គឺ​សម្បូរ​ទៅដោយ​ជីវជាតិ ចិញ្ចឹម​។ ប្រសិនបើ​អ្នក​កំពុងមាន​អារម្មណ៍​ខ្សោះ​ជាតិ​ទឹក ចូរ​ទទួលទាន​ត្រសក់​។ វា​ក៏​នឹង​ជួយ​អ្នក​ឱ្យ​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ដូចនេះ​អ្នក​អាច​ទទួលទាន​ត្រសក់ ក្រោយពី​ស្រវឹងស្រា មុនពេល​ចូល​គេង​។​

៤. ជួយ​ដល់​បញ្ហា​ក្លិន​មាត់​

​មូលហេតុ​ទូទៅ​មួយ​នៃ​ក្លិន​មាត់អាក្រក់ គឺ​បណ្តាលមកពី​បាក់តេរី​ធ្វើ​សកម្មភាព ទៅលើ​បំណែក​អាហារ​ជាប់​នឹង​ធ្មេញ​។ សារធាតុ​រាវ​ដែលមាន​នៅក្នុង​ត្រសក់ ដើរតួ​យ៉ាងសំខាន់​ក្នុង​ការលាង​សម្អាត​ក្នុង​មាត់ និង​កាត់បន្ថយ​ក្លិន​បាន​យ៉ាង​មាន ប្រសិទ្ធភាព​៕​/PC