ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ផ្សារមង្គលបូរីចាស់ ឬ ផ្សាររដ្ឋ បានបើកដំណើរការឡើងវិញ តាំងពីសប្តាហ័មុន។ តែផ្សារមង្គលបូរីថ្មី (ផ្សារតាយ៉ាវ) នៅជិតខាង ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ត្រូវបិទខ្ទប់វិញ ព្រោះផ្ទុះការឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។
នៅព្រឹកព្រលឺម ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្កលបុរិ , លោក ពិន សេងហាប់ អភិបាលរងស្រុក បានដឹកនាំកម្លាំង នៃគណ:បញ្ជាការ កងឯកភាពស្រុក ដើម្បីចុះផ្អាកជា បណ្ដោះអាសន្ន និងយកសំណាកអ្នកពាក់ព័ន្ធ នៅផ្សារតាយ៉ាវ ឬ ផ្សារមង្កលបុរីថ្មី ក្នុងឃុំឫស្សីក្រោក ជាមួយយគ្នា ក្រោយពេលផ្ទុះការឆ្លងជំងឺកូវីដ ១៩ ៕/V