​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​៦ សីហា ២០២១ នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានដាក់​ដាំ​ជួសជុល​ឡើងវិញ នូវ​កូនឈើ​ប្រភេទ​ម៉ៃសាក់ ចំនួន ៥០០ ដើម នៅ​ចំណុច​ជើងភ្នំ​ថ្លុក​ត្របែក ស្ថិតក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង លោក ថោង វិ​រ៉ា​វុ​ឌ្ឍី បានអោយដឹងថាៈ ថ្ងៃនេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានធ្វើ​ពិធី​ដាំ​កូនឈើ ដើម្បី​អប​អសារ​ទ បុណ្យ​រុក្ខទិវា​៩ កក្កដា ដែល​យើង​បាន​ធ្វើជា​រៀងរាល់ឆ្នាំ តែ​ឆ្នាំនេះ ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ហើយ​ឆ្នាំនេះ យើង​មិន​បានធ្វើ​ធំ​ទេ ដោយ​គ្រាន់តែ​រៀបចំ​ដាក់​ដាំ​ដើមឈើ តាម​ធម្មតា ដើម្បី​ជា​គោលបំណង រំលឹក​ពិធី​នេះ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ សារប្រយោជន៍ នៃ​ការដាក់​ដាំ​កូនឈើ ប្រភេទ​ម៉ៃសាក់​នេះ ឡើងវិញ ដើម្បី​ស្តារ​ព្រៃឈើ គម្រប​បៃតង​ឡើងវិញ ព្រោះ​កន្លងមក តំបន់​នេះ ចំការ​ដីព្រៃ​ឈើ​ម៉ៃសាក់ ជា​របស់​រដ្ឋ មាន​ចំនួន ១១ ហិកតា ហើយ​កន្លងមក ត្រូវបាន​ជន​មិន​ស្គាល់មុខ បាន​លបលួច​ចូល កាប់​ដើមឈើ​ធំៗ ហើយ​ក្នុង​គោលបំណង យក​ដី​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិឯកជន​ទៅវិញ ។​

​លោក ថោង វី​រ៉ា​ឌ្ឍី បានឱ្យដឹងថាៈ ឆ្នាំនេះ ខាង​លោក នឹងដាក់​ដាំ​ជួស ចំនួន ៥០០ ដើម ហើយ​ខាង​លោក និង​ថែទាំ​រហូត ខណៈដែល​រដូវ​នេះ ជា​រដូវវស្សា មាន​ភ្លៀង​ផង តែបើ​ងាប់ និង​ដាក់​ដាំ​ឡើងវិញ​ថែមទៀត​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថាៈ ដោយ​មើលឃើញ​ពី​ការរំលោភ យកបែប​នេះ សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ បានធ្វើការ​ទប់ស្កាត់ បាន​ទាន់ពេលវេលា ហើយនឹង​បានដាក់​ដាំ ដើមឈើ​ឡើងវិញ ដើម្បី​បង្កើត​គម្រប​បៃតង និង​សោភ័ណភាព​ទីនេះ​ឡើងវិញ ហើយ​ដើម​ម៉ៃសាក់​នេះ វា​ជា​ប្រភេទ​លេខ​១​ល្អ និង​មាន​សារសំខាន់​សំណង់ និង​សង្ហា​រឹម ដែលមាន​តម្លៃ​ខ្ពស់ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូបនេះ បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់​នេះ និង​តំបន់ ឆ្ងាយ​ទៀត ដោយ​សូម​កុំមក​រំលោភ​យក ឬ​កាប់​រុករាន​ទន្ទ្រាន បំផ្លាញ​យក​ធ្វើជា​កម្មសិទ្ធិ​បន្តទៀត និង​សូមជួយ ចូលរួម និង​ថែរក្សារ​ទាំងអស់គ្នា ដើម្បី​ជា​ផលប្រយោជន៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ថ្ងៃ​អនាគត ៕/V​