ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានធ្លាក់បន្តិចបន្តួច ដែលធ្វើអោយស្ថានភាព ទឹកទន្លេសាប នៅស្ថានីយ៍ជលសាស្ត្រ ផ្សារក្រោម មានការស្រកចុះ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានអោយដឹង នៅព្រឹកថ្ងៃទី៦ សីហា ២០២១នេះថាៈ ស្ថានភាពទឹកទន្លេសាប នៅស្ថានីយ៍ជលសាស្ត្រ ផ្សារក្រោមថ្ងៃនេះ មានកម្ពស់ ៥,៦០ ម៉ែត្រ បើធៀបថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២០ ទឹកមានកម្ពស់ ២,៩២ ម៉ែត្រ ទឹកដែលមានកម្រិត ត្រូវប្រកាសអោយមាន ប្រុងប្រយ័ត្ន កម្ពស់ ១១ ម៉ែត្រ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមទៀតថាៈ ស្ថានភាពទឹកភ្លៀង មាន ៥ ស្រុក និងមានកំរិត ៣- ៣១ ម.ម និងមានកំរិត ៣១ ម.ម នៅក្នុងស្រុករលាប្អៀរ។
នៅថ្ងៃនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន នៅពេលមានភ្លៀងខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ដែលជាគ្រោះមហន្តរាយ ដោយធម្មជាតិ ក្នុងនោះអ្នកដែលធ្វើដំណើរ តាមផ្លូវទឹក ទាំងទោះបី នៅទីជិត ឬឆ្ងាយ សូមមេត្តារូតរះវិលចូលលំនៅឋានវិញ អោយទាន់ពេលថ្ងៃ ជៀសវាងគ្រោះថ្នាក់ណាមួយ បានកើតឡើង ជាយថាហេតុ៕/V