ដោយៈ គង់ហេង / ត្បូងឃ្មុំៈ នៅថ្ងៃទី ៦ សីហានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសរកឃើញ មានអ្នកវិជ្ជមាន ជំងឺកូវីដ ១៩ ថ្មី ចំនួន ៣០ នាក់ទៀត និងមានអ្នកជាសះស្បើយ ពីជំងឺនេះ ចំនួន ៤២ នាក់ កាលពីថ្ងៃទី ៥ សីហា កន្លងទៅ។
អាស្រ័យហេតុនេះ សរុបព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ពីស្ថានភាពជំងឺកូវីដ ១៩ សម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន មានវិជ្ជមានជំងឺនេះ ចំនួន ២.២៧៣ នាក់, អ្នកជាសះស្បើយចំនួន ១.៧០៩ នាក់ និងអ្នកស្លាប់សរុប ចំនួន ៣២ នាក់៕/V