​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ លោក ឡៅ អ៊ូ អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​ហាង «​គោលដៅ​ចាស់​» ស្ថិតនៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ ត្រូវ​សមត្ថកិច្ច​បញ្ជូន មក​តុលាការ ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ការ​ព្រហើន ហ៊ាន​បើកហាង​ផឹកស៊ី ក្នុង​បរិបទ​នៃ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ជាពិសេស គឺ​បាន​ប្រឆាំងនឹង​បទបញ្ជា​របស់ រាជរដ្ឋាភិបាល តែម្ដង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល បាន​ថ្លែងថាៈ ម្ចាស់​ហាង ត្រូវបញ្ជូន ទៅ​តុលាការ ខណៈ​មនុស្ស ១៣ នាក់​ផ្សេងទៀត ត្រូវ​ពិន័យ​តាមច្បាប់​កូ​វីដ ។ ចំណែក​ហាង នឹងត្រូវ​ដក​អាជ្ញាប័ណ្ណ ចោល​តែម្ដង ។​

​គួររំលឹកថា ហាង «​គោលដៅ​ចាស់​» ត្រូវបាន​ចុះបង្ក្រាប កាលពី​ព្រលប់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ការ​ព្រហើន ហ៊ាន​បើកហាង​ផឹកស៊ី ក្នុង​បរិបទ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ពិសេស គឺ​ប្រឆាំងនឹង​បទបញ្ជា របស់​រាជរដ្ឋាភិបាល តែម្តង ។​

​ការចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ គឺ​បន្ទាប់ពី​មាន​បទបញ្ជា ដ៏​ម៉ឺងម៉ាត់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល និង ចូលរួម​បង្ក្រាប​ផ្ទាល់ ពី​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ ។​

​រដ្ឋបាល​ខេត្តកណ្តាល បានដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្តកណ្តាល ។​

​នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ថ្មីៗ​នេះ ៕/V​