ដោយ ៖ ភ្នំសន្ធុក -ប.ជ័យ /កំពង់ធំ ៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មន្ត្រីរាជការ ព្រះសង្ឃតាមវត្តអារាម ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព ខណះពេលមេរោគកូវីដ១៩ ប្រភេទថ្មី «ដែលតា» បានចូលមកដល់ខេត្តកំពង់ធំហើយ ព្រោះមេរោគមួយនេះងាយចម្លងយ៉ាងលឿន និងឆាប់រហ័សពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។
ការថ្លែងនេះលោកស្រីសមាជិកព្រឹទ្ធសភា បានពាំនាំយកនៅសម្ភារៈ និងគ្រឿងឧបភោគ ប្រកេនព្រះសង្ឃ នឹងប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។
លោកស្រីឃួន ឃុនឌី បានថ្លែងបន្តថា ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី «ដែលតា»នេះ ត្រូវបានគេរកឃើញ នៅខេត្តកំពង់ធំវីរុសថ្មីមួយនេះ ។
វីរុសនេះត្រូវបានចម្លងតាមរយៈ ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ ហើយ វីរុសនេះ អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ។
លោកស្រីឃួន ឃុនឌី សមាជិកព្រឹទ្ធសុភាបានបញ្ជាក់ថា រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម៕