ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី៥ សីហា ២០២១ម្សិលមិញ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាមចំនួន ១៦ គ្រាប់ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងស៊ីម៉ាក់ (CMAC) បានធ្វើការប្រមូលយកចេញ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុក២នៃខេត្តកំពង់ឆ្នាំង គឺស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច។
តាមសេចក្តីរាយការណ៍សមត្ថកិច្ចនគរបាលបានឱ្យដឹងថានៅស្រុកទឹកផុស មានចំនួន០៩គ្រាប់រួមមាន៖ គ្រាប់ប៊ុមប៊ី ចំនួន០១គ្រាន់, គ្រាប់ត្បាល់៨២មីលីម៉ែត្រចំនួន០២គ្រាប់, B៤០ ចំនួន០២គ្រាប់, គ្រាប់បែកដៃ ចំនួន០១គ្រាប់, គ្រាប់៦០មីលីម៉ែត្រ ចំនួន០៣គ្រាប់។ ដោយឡែកនៅស្រុកកំពង់ត្រឡាច មាន គ្រាប់ប៊ុមបី ទាំងអស់ចំនួន០៧គ្រាប់ ។
សូមបញ្ជាក់ផងដែរថាកន្លងទៅមានយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះគ្រប់ប្រភេទដែលនៅរាយប៉ាយកប់ក្នុងដីនៅតាមស្រុក មានស្រុកកំពង់លែង, ស្រុកជល់គីរី, ស្រុកបរិបូណ៍, ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ (CMAC) ធ្វើការប្រមូលយកទៅធ្វើការបន្សាប ឬកម្ទេចចោល ។
កន្លងមកសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំងតែងតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះយុទ្ធភណ្ឌគ្រាប់ចាស់ដែលកប់ក្នុងដីដែលមិនទាន់ផ្ទុះសូមកុំប៉ះពាល់អោយសោះហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធមូលដ្ឋានទំនាក់ទំនងទៅខាងមន្ត្រី CMAC ដើម្បីចុះមកប្រមូលយកទៅរក្សាទុកនៅកន្លែង ឬធ្វើបន្សាប និងដុតកន្ទេចចោលផងដែរ៕