ដោយៈប.ខុន/ភ្នំពេញៈកម្លាំងស្រូបរបស់ព្យុះដែលកើតមានចំនួនបីបន្តគ្នា ធ្វើឱ្យស្ថានភាព ទឹកភ្លៀងធ្លាក់ក្នុងប្រទេសកម្ពុជាមានត្រឹមកម្រិតពីតិចទៅបង្គួរ តែភ្លៀងធ្លាក់ចាប់ ផ្តើមល្អមកវិញចាប់ពីថ្ងៃទី៨ខែសីហាបន្ទាប់ព្យុះដើរទៅផុត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២១ថាស្ថានភាព ភ្លៀងធ្លាក់នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលព្យុះចំនួនបីបានកើនបន្តគ្នាដោ យមានដំណើរស្របគ្នា ធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់នៅក្នុងប្រទេសកម្ពុជាមាន កម្រិត ត្រឹមពីតិចទៅបង្គួរលើខេត្តមួយចំនួនតែវានឹងធ្លាក់រាយប៉ាយល្អមកវិញនៅពេល ព្យុះ លែងមានកម្លាំងស្រូប។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា ព្យុះដែលមានកម្លាំងស្រូបខ្លាំង គឺព្យុះទី៩លូពីតដែលវានឹងដើរកាត់លើកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ស្អែកនេះរួចបន្ត ទៅរកប្រទេសជប៉ុន ។ នៅថ្ងៃអាទិត្យទី៨ខែសីហាខ្យល់មូសុងនិរតីបក់មកល្អវិញ ជាមួយទឹកភ្លៀងធ្លាក់រាយប៉ាយទាំងនៅតំបន់ក្រោយជួរភ្នំក្រវាញផងដែរ។
របាយទឹកភ្លៀងដែលបានធ្លាក់រយៈពេល២៤ម៉ោងត្រឹមព្រឹកថ្ងៃទ៦ខែសីហា នៅខេត្តកំពង់ចាមមានដល់កម្រិត៤១មីលីម៉ែត្រ, កែប១៤មីលីម៉ែត្រ, ព្រៃវែង៦មី លីម៉ែត្រ,កំពត ៤២មីលីម៉ែត្រ,បន្ទាយមានជ័យ៥២មីលីម៉ែត្រ,១៧មីលីម៉ែត្រ , ពោធិសាត់៦មីលីម៉ែត្រ,មណ្ឌលគិរី៤១មីលីម៉ែត្រ,សៀមរាប៧មីលីម៉ែត្រ,ស្ទឹងត្រែង ៣០មីលីម៉ែត្រ, ឧត្តរមានជ័យ៥មីលីម៉ែត្រ,បាត់ដំបង៨មីលីម៉ែត្រ,កំពង់ធំ៧មីលីម៉ែត្រ,រតនគិរី២១មីលីម៉ែត្រ,ព្រះវិហារ៣មីលីម៉ែត្រ,កោះកុង៤៣មីលីម៉ែត្រ,កំពង់ឆ្នាំ៣១មីលីម៉ែត្រ,ព្រះសីហនុ៤១មីលីម៉ែត្រនិងខេត្តក្រចេះ១៨មីលីម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២១ បាន ជូ ន ដំណឹង ស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែសី ហាថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធ សម្ពាធ ទាប ITCZដែលបានអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសវៀតណាម និងខ្យល់មូសុងនិរតីបក់ក្នុង ល្បឿនពីមធ្យមទៅបង្គួរ ។
សេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យបណ្តា ខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ពី២៤ទៅ២៦អង្សា សេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ ។ខេត្តនៅភាគ ពាយ័ព្យនិង ភាគខាងត្បូង អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និង បណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់ កន្ត្រាក់ ។
សម្រាប់ខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរ មាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះនិងខ្យ ល់ កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សី តុ ណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិត ពី មធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ ក្រសួងធន ធា នទឹកនិងឧតុនិយមបានអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្ន ចំពោះ បាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕