ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៦ សីហា ២០២១នេះ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងលោក ឈៀងចន្ធី និងសហការរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនដល់អតីតមន្ត្រីស៊ីវិល និងក្រុមគ្រួសារយោធិនពលី៣គ្រួសារ។
អតីតមន្ត្រីស៊ីវិល និងក្រុមគ្រួសារយោធិនពលី៣គ្រួសារនេះរួមមាន៖
១.លោកស្រី ឡឹក គឹមហៀក អតីតមន្ត្រីរាជការស៊ីវិលនិង ជាភរិយាលោក ទិព្វ សុវណ្ណ ជាអតីតអនុប្រធានមន្ទីរសង្គ មកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។
លោកស្រីជាស្ត្រីមេម៉ាយដែលរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង។
២.លោក ឌុច សឿន មន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
៣.លោកស្រី គឹម ហូយ គ្រួសារអតីតយុទ្ធជននៅភូមិត្រ ពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបាននាំយកទៅប្រគល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម, គុយទាវ១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ប្រេងឆាចំណុះ១លីត្រចំនួន១ដប, សារ៉ុង១, ក្រមា១ និងថវិកា៣ម៉ឺនរៀលផងដែរ។
ខណៈដែល ពួកគាត់បានទទួលអំណោយ ពួកគាត់មានសេចក្តីរីករាយគ្រប់ គ្នា និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលលោកតែងតែបានគិតគូរអំពីសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងគ្រួ សារយោធិនពលី ពិការ ដោយមិនបានទុកពួគគាត់ចោលនោះឡើយ៕