សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨

931
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​គ​.​ជ​.​ប​.​រៀបចំ​ប្រឡង​ជ្រើសរើស​មនុស្ស​ជាង​៨.០០០​នាក់​

​ថ្ងៃទី​១៩​ខែឧសភា​នេះ​នៅ​ទូទាំងប្រទេស​គ​.​ជ​.​ប​.​បានរៀបចំ​ប្រឡង​ជ្រើសរើស​សមាសភាព​គណៈកម្មកា​រ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គឃ​.​សប ក្នុង ១.៦៤៦​ឃុំ សង្កាត់ ចំនួន ៨.៣៣៨​នាក់ ៕

*​ប្រជាពលរដ្ឋ​៧៣៤​គ្រួសារ នៅ​ភូមិ​ចំនួន​២ ឃុំ​ត្រពាំងរូង ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​

​ប្រជាពលរដ្ឋ​ប្រមាណ​៧៣៤​គ្រួសារ រស់នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង បានទទួល​វិញ្ញាបនបត្រ​សម្គាល់​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជា​ផ្លូវការ​ហើយ ខណៈ​កំពុង​ប្រើប្រាស់​អាស្រ័យ​កា​រស់នៅ និង​ដំណាំ​កសិកម្ម ៕

*​អភិបាល​រាជធានី​ប្រគល់​ម៉ូតូ​៣​គ្រឿង​ជូន​មន្ត្រីរដ្ឋបាល​

​ម៉ូតូ​ថ្មីៗ​និង​ទំនើប​ចំនួន​៣​គ្រឿង​ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​មន្ត្រី​ការិយាល័យ​របៀប និង​ឯកសារ នៃ​ទីចាត់ការ​រដ្ឋបាល​រាជធានី​ចំនូ​ន​៣​នាក់ ដើម្បី​បំពេញការងារ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាន់តែ​ប្រសើរឡើង​ប្រសិទ្ធភាព​ជាង​មុន ៕

*​នគរបាល​បង្ហាញមុខ​ជនសង្ស័យ​១០​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​តាម​ដងផ្លូវ​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​វ័យក្មេង​១០​នាក់ ពាក់ព័ន្ធ​ករណី ឆក់​កាបូប​តាម​ដងផ្លូវ រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ផងដែរ ៕

*​ទឹកភ្នែក​ហូរ​ស្រក់ ពេលឮ​ការ​រំលឹក​ប្រវត្តិ​ជូរចត់ កាលពី​ជាង ៤០​ឆ្នាំមុន​

​អាជ្ញាធរ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​រំលឹក ទិវា​ចងចាំ​ថ្ងៃ ២០ ឧសភា នាទី​អារាម​វត្ត​ជុំ​ក្រៀល នៅ​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ដោយ​អ្នកចូលរួម ស្ថិតក្នុង​ស្ថានភាព​ក្រៀមក្រំ និង​ទឹកមុខ​ស្រងូតស្រងាត់​បំផុត ។​

​បុរស​ស្ត្រី​វ័យ​ចំណាស់​ជាច្រើនរូប ក្នុងចំណោម​អ្នកចូលរួម ជាង​មួយ​ពាន់​នាក់ បាន​ហូរ​ស្រក់​ទឹកភ្នែក លាយឡំ​នឹង​ភាព​ខ្សឹ​ក​ខ្លួ​ល ពេលឮ​ការរៀបរាប់​ឡើងវិញ នូវ​ប្រវត្តិ​ដ៏​ជូរចត់ កាលពី​ជាង ៤០ ឆ្នាំមុន ដែល​ពួកគាត់​បាន​ធ្លាប់​រស់នៅ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (​ខ្មែរក្រហម​) នោះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម