​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​កំពូល​របស់​អាម៉េរិក​លោក​វេជ្ជបណ្ឌិត អាន​ថូ​នី ហ្វូ​ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៥ ខែសីហា​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​​ធ្វើការ​ដើម្បី​ផ្តល់ជូន​វ៉ាក់សាំង​កូវី​ដ​១៩​ជំរុញ​មួយ​ដូស​ទៀត​ដល់​ជនជាតិ​អាម៉េរិក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​ព្រោះ​ករណី​ឆ្លងកូវី​ដ​ថ្មីៗ​នៅតែ​បន្ត​​កើនឡើង​។​

​សហរដ្ឋ​អាម៉េរិក​កំពុង​ចូលរួម​ជាមួយ​អាល្លឺម៉ង់ បារាំង​និង​អ៊ីស្រាអែល​ក្នុង​ការផ្តល់​វ៉ាក់សាំង​ជំរុញ​ដោយ​មិន​អើពើ​នឹង​ការ​អង្វរ​របស់​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​បញ្ឈប់​ការចាក់​នេះ​សិន​រហូត​​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​អាច​ទទួលបាន​វ៉ាក់សាំង​លើកដំបូង​។​

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ឯ​កិច្ចប្រជុំ​មួយ​កាលពី​ខែ​កក្កដា​ថា និយតករ​អាម៉េរិក​ត្រូវ​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​វ៉ាក់សាំង​កូវី​ដ​១៩​ជំរុញ​នោះ ឬ​កែប្រែ​ការអនុញ្ញាត​ប្រើប្រាស់​គ្រាអាសន្ន​របស់​ពួកគេ មុន​ពេល​ក្រុម​មន្ត្រី​អាច​ណែនាំ​ឱ្យ​ចាក់ដូស​ជំរុញ ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​កំពុង​ធ្វើការ​ដើម្បី​អាច​ចាក់​វ៉ាក់សាំង​ដូ​សទីបី​ឱ្យបាន​ឆាប់​នៅក្រោម​កាលៈទេសៈ​បច្ចុប្បន្ន​។​

​លោក​ហ្វូ​ស៊ី​និយាយ​តាម​ទូរស័ព្ទ​ថា “​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​យើង​ក្នុង​ការចាក់ដូស​ជំរុញ​ដល់​បុគ្គល​ទាំងនោះ ហើយ​ឥឡូវនេះ​យើង​កំពុង​ធ្វើកា​រលើ​រឿងនេះ​” ដោយ​បន្ថែម​ថា មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​អាច​នឹង​មិន​ត្រូវ​បានកា​រពារ​គ្រប់គ្រាន់​ដោយ​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​មាន​ស្រាប់​របស់​ពួកគេ​នោះ​ឡើយ​។​

​លោក​ហ្វូ​ស៊ី​និយាយថា ករណី​ឆ្លង​កើន​ឡើង​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​មេរោគ Delta នៅ​សហរដ្ឋ​អាម៉េរិក​អាចធ្វើឱ្យ​ថយ​ចុះ​វិញ​បាន​ទាល់តែ​ចាក់​វ៉ាក់សាំង​មួយ​ដូស​បន្ថែមទៀត​៕

​គ្រូពេទ្យ​កំពុង​យក​សំណា​កកូ​វីដ​១៩​នៅ​ទីក្រុង​ផាល់​ម៉េ​តតូ រដ្ឋ​ផ្លរីដា កាលពី​ថ្ងៃទី​២​សីហា​២០២១