​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បានចេញ​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់ និង​កំណត់​ស្រុក​ជាំ​ក្សាន្ត ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ ជា​តំបន់ «​ក្រហម​» ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ បំប្លែង​ថ្មី ដែល​តា (Delta) ។​

​យោងសេចក្តី​សម្រេច​រប​ស់ រដ្ឋបាលខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ បានសម្រេច​បិទ​ខ្ទប់ ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ ជា​បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩(Delta) នៅក្នុង​ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​កំណត់​ស្រុក​ជាំ​ក្សាន្ត ជា​តំបន់ «​ក្រហម​» ៕/V

​ខាងក្រោម​ជា​សេចក្តីសម្រេច របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​៖​