ដោយៈសុផល/ភ្នំពេញ៖ ការបណ្តុះបណ្តាលធនធានមនុស្សនិងការពង្រឹងគុណភាពអប់រំ មានសារសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍខ្លួន និងប្រទេសជាតិ។ដោយឈរលើមូលដ្ឋាន នេះវិស័យឯកជនចំនួនពីរបានរួមដៃគ្នាដើម្បីវិនិយោគលើវិស័យអប់រំនិងចូលរួមជាមួយរាជ រដ្ឋាភិបាលអភិវឌ្ឍនិងពង្រឹងគុណភាពអប់រំនៅកម្ពុជា។
បណ្តាញគ្រឹះស្ថានអប់រំ និង បណ្តុះបណ្តលវេសឡាញ អេឌូខេសិន គ្រុប(WEG) និងខេមបូ ឌានអិនវសស្ទ័រខបភើរេសិនភីអិលស៊ី(CIC)កាលពីព្រឹកថ្ងៃទី០៦ខែសីហាបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពីការវិនិយោគរួមគា្នលើវិស័យអប់រំក្នុងទិសដៅចូលរួម ជាមួយរាជដ្ឋាភិបាលអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននិងទូលំទូលាយ បន្ថែមទៀតប្រកបដោយភាពជឿនលឿន ភាពច្នៃប្រឌិត និងគុណភាពខ្ពស់។
នៅក្នុងពិធីចុះហត្ថលេខាតាមអនឡាញនេះ លោកឧកញ៉ ប៉ិច បូឡែន អគ្គនាយក បណ្តាញ គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តល វេសឡាញ អេឌូខេសិនគ្រុបបានថ្លែងថា៖ការវិនិយោគ រួមគា្ននិងភាពជាដៃគូរវាងWEGនិងCICគឺសំដៅលើកស្ទួយនិងពង្រឹងគុណភាពវិស័យអប់រំ នៅកម្ពុជាក៏ដូចជាចូលរួមជាមួយរាជដ្ឋាភិបាល អភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែ រីក ចម្រើន ទូលំទូលាយបន្ថែមទៀតប្រកបដោយភាពជឿនលឿន ភាពច្នៃប្រឌិត និងគុណភាព ខ្ពស់។
លោកបានបន្ថែមថា៖ថ្ងៃនេះជាប្រវត្តិសាស្រ្តសម្រាប់បេសសកកម្មអប់រំរបស់ WEG។កាលឆ្នាំ ២០១១ ជារបត់ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់WEG ហើយ១០ឆ្នាំក្រោយគឺនៅឆ្នាំ២០២១នេះ ជាប្រវត្តិសាស្ត្រអស្ចារ្យមួយបន្ថែមទៀត។នេះមិនមែនជា ជោគជ័យ សម្រាប់សមិទ្ធិផល ខាង អប់រំ ផលិតផលផ្នែកសហគ្រិនភាព ឬផ្នែកអាជីវកម្មទេ តែវាជារបត់នៃការរីកចម្រើនសម្រាប់ មាតាបិតា អាណាព្យបាលនិងគុណភាពអប់រំ។
លោកឡែម ចាន់សំរេច នាយកគ្រប់គ្រង ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអ៊លស៊ី (CIC) បានមានប្រសាសន៍ថា៖ការវិនិយោគរួមគ្នាលើវិស័យអប់រំនេះ គឺជាការអភិវឌ្ឍ វិស័យ អប់រំនិងធនធានមនុស្សនៅកម្ពុជាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍគុណភាពអប់រំកាន់តែល្អប្រសើរនិងប្រកបដោយចីរភាពនិងអភិវឌ្ឍវិស័យសេដ្ឋកិច្ចផងដែរ។
លោកបានបន្ថែមថា៖ការវិនិយោគលើវិស័យអប់រំគឺជាជម្រើសនិងជាយុទ្ធសាស្ត្ររបស់CIC និង WEG ដើម្បីកសាងមូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំឱ្យកាន់តែ មានសក្តា នុពល។
ស៊ី អាយ ស៊ី ជាក្រុមហ៊ុនវិនិយោគដែលផ្ដោតលើដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និង នវានុវត្តសម្រាប់សមាគមន៍អាជីវកម្មតាមរយៈការផ្ដល់ហិរញ្ញប្បទាន និងទុនវិនិយោគដល់ សហគ្រាសធន់តូចនិងមធ្យម អាជីវកម្មបង្កើតថ្មីនិងគម្រោងវិនិយោគផ្សេងៗទៀតដែលមាន សក្ដានុពលក្រោមទម្រង់ជាការវិនិយោគដោយផ្ទាល់និងការផ្ដល់នូវទម្រយន្តការណ៍វិនិយោគដ៏គួរអោយទុកចិត្ត និងប្រកបដោយក្រមសីលធម៌។ទស្សនៈវិស័យចង់ឃើញសេដ្ឋកិច្ចក្នុងស្រុកមួយដែលមានការរីកចម្រើន ដោយមានការចូលរួមយ៉ាងសកម្មពីសហគ្រិន និងវិនិយោគិនក្នុងស្រុក ហើយពួកគាត់អាចទទួលបាននូវផលប្រយោជន៍ពីការចូលរួមចំណែករបស់ពួកគាត់។
ស៊ី អាយ ស៊ី គៀងគរវិនិយោគគិនក្នុងស្រុក ក៏ដូចជាទុនវិនិយោគក្នុងស្រុក បង្កើតទម្រយន្តការវិនិយោគមួយដែលគួរអោយទុកចិត្តដោយមានការចូលរួមពីសហគ្រិន និងវិនិយោគិនហើយពួកគាត់អាចទទួលបានផលប្រយោជន៍ទៅតាមសក្ដានុពលរាងៗខ្លួនក្នុងអត្ថន័យនៃការចូលរួមអភិវឌ្ឍន៍សហគ្រាសក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព និងក្រមសីលធម៌៕Ph