នៅរសៀលថ្ងៃទី៦ ខែសីហា នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារជាសំឡេង បានបញ្ជាទៅក្រសួងសុខាភិបាលឱ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា- ថៃ និង ផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា ថៃ ដែលនឹងទទួលហានិភ័យ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់ពីប្រទេសថៃវិញចូលមកកម្ពុជាវិញ៕