ប្រែសម្រួលៈវាសនា/តូក្យូ៖ជប៉ុនបានឈានដល់ព្រឹត្តិការណ៍សំខាន់មួយគឺអ្នកឆ្លងកូវីដ១៩ចំនួន១លាននាក់កាលពីថ្ងៃសុក្រទី៦សីហានៅពេលការឆ្លងបានកើនឡើងខ្លាំងនៅក្រុងតូក្យូដែលកំពុងរៀបចំការប្រកួតកីឡាអូឡាំពិចនិងតំបន់ទីក្រុងដទៃទៀតនៅពេលប្រទេសតស៊ូទប់ទល់នឹងវីរុសបំប្លែងខ្លួនDelta។
ការឆ្លងថ្មីនៅតូក្យូមានចំនួន៤.៥១៥នាក់ ជាចំនួនឆ្លងខ្ពស់បំផុតទី២បន្ទាប់ពីឆ្លង៥.០៤២នាក់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលតំបន់ក្បែរខាង កាណាហ្កាវ៉ា ក៏ជួបការឆ្លងជាង២.០០០នាក់ដែរ។
ទីក្រុងអូសាកា ក៏ជួបការឆ្លងកើនឡើងដល់កំរិតខ្ពស់បំផុតរហូតដល់ចំនួន១.៣១០នាក់ ដែលជាសញ្ញាមួយបង្ហាញថា មេរោគនេះរីករាលដាលយ៉ាងលឿននៅក្រៅក្រុងតូក្យូ។
សរុបករណីឆ្លងកូវីដ១៩ចាប់តាំងពីឆ្នាំមុនមកនៅប្រទេសអាស៊ីបូព៌ាមួយ ឥឡូវកើនដល់ជាង១លាននាក់។
ដោយកូវីដ១៩ទំនងជារីករាលដាលយ៉ាងលឿនចេញពីរដ្ឋធានីទៅកាន់តំបន់ផ្សេងៗ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយបែបប្រយ័ត្នប្រយែងអំពីការពង្រីកស្ថានភាពគ្រាអាសន្ននៅទូទាំងប្រទេស។លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងត្រូវគិតគូរលក្ខខណ្ឌតាមមូលដ្ឋាន។តំបន់មួយៗអាចចាត់វិធានការផ្ទាល់របស់គេ»៕
ទីក្រុងតូក្យូបានរកឃើញអ្នកឆ្លងកូវីថ១៩ថ្មីចំនួន៤.៥១៥នាក់កាលពីថ្ថៃសុក្រ បន្ទាប់ពីឆ្លង៥.០៤២នាក់កាលពីថ្ងៃព្រហស្បតិ៍