​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ រដ្ឋអាជ្ញា​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ចោទប្រកាន់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​២​នាក់​ពាក់ព័ន្ធ​នឹង​ផែនការ​វាយប្រហា​រឯក​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកក្យ​រ ម៉ូ​អេ ទុន ដែល​ជា​អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ហើយ​ដែល​មិន​ព្រម​ចុះចេញ​ពី​តំណែង​តាម​ការបញ្ជា​របស់​រប​ប​យោធា​។​

ឯក​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកក្យ​រ ម៉ូ​អេ ទុន

​ក្នុងការ​សមគំនិត​ទុច្ចរិត​ដែល​ត្រូវបាន​ក្រុម​ស៊ើបអង្កេត​អាម៉េរិក​ធ្វើអោយ​បរាជ័យ ជនជាប់ចោទ​ទាំង​២​បាន​និយាយ​អំពី​ការជួល​ជន​វាយប្រហារ​ដើម្បី​បង្ខំ​អោយ​លោក ក្យ​រ ម៉ូ​អេ ទុន លាឈប់​​ពីមុខ​តំណែង ហើយ​បើ​លោក​បដិសេធ ពួកគេ​នឹង​សម្លាប់​លោក​។​

​រដ្ឋអាជ្ញា​អាម៉េរិក​លោក​អូ​ដ្រេ ស្ត្រោ​ស​បាន​និយាយថា​«​អ្នក​ទាំង​២​រៀបចំ​គំរោង​ធ្វើអោយ​របួស​ធ្ងន់​ឬ​សម្លាប់​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការវាយប្រហា​រដែល​​មាន​ការរៀបចំ​ទុក​មួយ​លើ​មន្ត្រី​ការបរទេស​ម្នាក់​នៅក្នុង​ទឹកដី​អាម៉េរិក​»​។​

​ជនសង្ស័យ អាយុ​២៨​និង​២០​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​នៅក្នុង​តុលាការ​សហព័ន្ធ​មួយ​ហើយ​បទល្មើស​របស់​គេ​ដែល​អាច​អោយ​ពួកគេ​ជាប់គុក​៥​ឆ្នាំ​។​

​លោកក្យ​រ ម៉ូ​អេ ទុន ដែល​បាន​រំលេច​អំពី​ការតស៊ូ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​លោក​ដោយសា​រ​តែ​បាន​លើក​ម្រាមដៃ​៣​ជា​សញ្ញា​ប្រឆាំង​របប​ផ្តាច់ការ ចេញពី​កៅអី​តំណាង​មី​យ៉ាន់​ម៉ា​​នៅ​អង្គការ​សហប្រជាជាតិ ត្រូវបាន​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​បណ្តេញចេញ​ពី​មុខតំណែង​នេះ​និង​ដាក់​អ្នកថ្មី​ជំនួស តែ​លោក​មិន​ព្រម​ចាកចេញ​។​លោក​បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា មានការ​​គំរាម​លើ​រូបលោក ហើយ​លោក​បាន​បន្ថែម​សន្តិសុខ​៕