​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ខ្ពស់​បំផុត​ទាំង​ស្លាប់​និង​ឆ្លងកូវី​ដ​១៩ ដោយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​២១២​នាក់ និង​មនុស្ស​២១.៨៣៨​នាក់​​ទៀត​បាន​ឆ្លងកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ក្នុង​ចំនួន​ឆ្លង​ថ្មី​នេះ ២០.៩១៥​នាក់​ជា​ប្រជាជន​ទូទៅ និង​៩២៣​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​

​នៅ​២៤​ម៉ោង​កន្លងទៅ អ្នកជំងឺ​២១.១០៨​នាក់​ក៏​បាន​ជា​ចេញ​ពី​មន្ទីរពេទ្យ​ផងដែរ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​០១​មេសា​មក​ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ថៃ​មក មាន​អ្នក​ឆ្លង​សរុប​៧០៧.៦៥៩​នាក់ ៤៨៩.៥៨៦​នាក់​បាន​ជាសះស្បើយ​និង​៥.៩៧២​នាក់​បាន​ស្លាប់​។​

​នេះ​ជា​ការស្លាប់​និង​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​ដោយ​តួលេ​ខ្ពស់​បំផុត​ពី​មុន​គឺកា​លពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែល​អាជ្ញាធរ​បាន​ប្រកាស​អ្នកស្លាប់​១៩១​នាក់​និង​ឆ្លង​ថ្មី​២១.៣៧៩​នាក់​។​

​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​៣៩​ក្នុងនាម​ជា​ប្រទេស​មាន​ការ​ឆ្លងកូវី​ដ​១៩​ច្រើន​បំផុត​នៅក្នុង​លោក​ដោយ​ឡើង​ពី​ចំណាត់ថ្នាក់​ទី​៤១​និង​៤០​នៅ​ប៉ុន្មាន​ថ្ងៃនេះ​។​

​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​បាន​ប្រមាណ​១៩,៦​លាន​ដូស តែ​មាន​តែ​៤,២៧​លាន​នាក់​ឬ​ស្មើ​៦,១​ភាគរយ​នៃ​ប្រជាជន​នៃ​ប្រទេស​នេះ បាន​ទទួល​វ៉ាក់សាំង​២​ដូស និង​១៧៥.១៩០​បាន​ទទួលដូស​បន្ថែម​ទី​៣៕

​ថៃ​ជួប​ការឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​ដល់​ថ្ងៃទី​២​ជាប់​គ្នា​។ខាងលើជាតារាងស្លាប់និងឆ្លងកូវីដ១៩គិតត្រឹមថ្ងៃសុក្រទី៦សីហា