ដោយៈ health.com.kh

​ចង់​ដោះស្រាយ​បញ្ហា​ក្រចក​លឿង​មិន​ពិបាក​ឡើយ​!

១. ប្រេង​ដើម​តែ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដើម​តែ​ពី ២ ទៅ ៣​ដំណក់​ពេញ​លើ​ក្រចក ដែលមាន​បញ្ហា និង​រងចាំ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០​នាទី​សឹម​លាង​សម្អាត​ចេញ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២​ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ប្រហែល ១​ខែ ឬ​នៅពេល​អ្នក​សម្គាល់​ឃើញថា​សភា​ពនៃ​ក្រចក​មាន​ភាពប្រសើរឡើង​។ ប្រសិនបើ​អ្នកមាន​បញ្ហា​រោគ​ផ្សិត​លើ​ក្រចក ចូរ​ចៀសវាង​ប្រើប្រាស់​ថ្នាំលាបក្រចក ខណៈដែល​វា​អាច​បណ្ដាលឱ្យ​បង្កបញ្ហា​ធ្ង​រ​ធ្ង​រ​ជាង​មុន​។​

២. ក្រូចឆ្មារ​និង​ម្សៅ Baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ម្សៅ Baking soda ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។​បន្ទាប់មក​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​ជ្រលក់​ក្នុង​ល្បាយ និង​ដុស​ថ្នមៗ​លើ​ក្រចក​។ រងចាំ​សម្រាប់​រយៈពេល ១៥​នាទី​សឹម​លាង​សម្អាត​ចេញ ជាមួយ​សាប៊ូ និង​ទឹក​ធម្មតា​។ អ្នក​អាច​អនុវត្តបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​តាម​តម្រូវការ​។​

៣. ទឹកក្រូច​ឆ្មារ​ស្រស់​

​អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មារ​មួយ​ចំណិត​ដុស​លើ​ក្រចក​ដែលមាន​បញ្ហា​សម្រាប់​រយៈពេល​ប្រហែល ១​នាទី និង​លាង​សម្អាត​ចេញ​ក្រោយ​រយៈពេល​ពី ១០ ទៅ ៣០​នាទី​។ អនុវត្ត​សារ​ឡើងវិញ​យ៉ាងហោចណាស់​រាល់ ២​ថ្ងៃ​ម្ដង​ប្រសិនបើ​ស្នាម​លឿង នៅតែមាន​។ អ្នក​ក៏​អាច​ប្រើប្រាស់​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ រួច​លាប​ដុស​លើ​ក្រចក​។ រងចាំ​សម្រាប់​រយៈពេល ២០​នាទី សឹម​លាង​សម្អាត​ចេញ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​

៤. ទឹកខ្មេះ​ពណ៌​ស​

​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ពណ៌​ស​ពី ២ ទៅ ៣​ដំណក់ ឬ​១​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ក្ដៅ​ឧណ្ហៗ ១​ចានគោម​តូច​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ក្រចក​ក្នុង​ទឹក​ល្បាយ​សម្រាប់ រយៈពេល ៨​នាទី​។ លាង​សម្អាត​ចេញ​តាម​ក្រោយ​ជាមួយ​ទឹក​ធម្មតា​និង​កុំ​ភ្លេច ប្រើប្រាស់ ផលិតផល​ផ្ដល់​សំណើម​។​

៥. សំបក​ក្រូច​ស្រស់ៗ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​សំបក​ក្រូច​ស្រស់ៗ​ដុស​លើ​ក្រចក​ដែល មាន​បញ្ហា​ឱ្យបាន​ពី ២ ទៅ​៣​ដង​រាល់ថ្ងៃ​រហូតដល់​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាការ ស្រេច​។ អ្នក​ក៏​អាច​លាយ​ម្សៅ​សំបក​ក្រូច​ស្ងួត​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ ខាប់ៗ រួច​សឹម​លាប​លើ​ក្រចក និង​រងចាំ​សម្រាប់​រយៈពេល ១០​នាទី​។ ប្រើប្រាស់ ច្រាស់​ដែលមាន​ស​សៃ​ទន់​ដុស​ល្បាយ​ចេញពី​ក្រចក​ថ្នមៗ​។​

៦. ថ្នាំដុសធ្មេញ​ប្រភេទ​ជួយ​ឱ្យ​ធ្មេញ​ស

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​តូច​មួយ​ដាក់​ថ្នាំដុសធ្មេញ ប្រភេទ​ធ្វើឱ្យ​ធ្មេញ​ស រួច​ដុស​ថ្នមៗ​លើ​ក្រចក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​ជ្រើសរើស​ថ្នាំដុសធ្មេញ​ដែលមាន ផ្ទុក​ម្សៅ Baking soda​។​

៧. ក្រូចឆ្មារ​និង​អំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​អំបិល​បន្តិច​លើ​ក្រូចឆ្មារ​ម្ខាង រួច​ដុស​ថ្នមៗ​លើ​ម្រាម ដៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី សឹម​លាង​សម្អាត​ចេញ​តាម​ក្រោម​ជា ការ​ស្រេច​។​

៨. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​សរីរាង្គ​កន្លះ​ពែង​ក្នុង​ទឹក​ក្ដៅ ឧណ្ហៗ ១​ចានគោម និង​កូរ​ឱ្យ​សព្វ​។ ត្រាំ​ក្រចក​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០​នាទី​។ អនុវត្ត​សារ​ឡើងវិញ ៣​ដង​ជាប្រចាំ​សម្រាប់​រយៈពេល ១​សប្តាហ៍​៕​/PC