​ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន កូ​វីដ​-១៩ ចំនួន ៣៦ នាក់ ( ២៨ ករណី​សហគមន៍ និង ៨ ករណី នាំចូល​ពី​ប្រទេស​ថៃ​) និង​ជាសះស្បើយ ចំនួន​១៩២ នាក់ បន្ថែមទៀត នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ​។​

​ដោយ​គិត​ត្រឹម​ម៉ោង ១៧:៣០ នាទី ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ នេះ ខេត្ត​ឧ​ត្ត​រមានជ័យ រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ ចំនួន ៥.១៨៥ ករណី ក្នុងនោះ​ករណី នាំចូល​ពី​ក្រៅប្រទេស ចំនួន ៤.៥៧៧ ករណី និង​ករណី​ឆ្លង ក្នុង​សហគមន៍ ២០ កុម្ភៈ ចំនួន ៦០៧ ករណី និង​បាន​ព្យាបាល ជាសះស្បើយ​ចំនួន ១.៣១០ នាក់ កំពុង​សម្រាក​ព្យាបាល ចំនួន ៣.៨៦៦ នាក់ និង​ស្លាប់​ចំនួន ៩ នាក់​៕/V​-PC