ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អ្នកជំងឺ​កូ​វីដ ១៩ វិ​រុស​បំប្លែង​ខ្លួន​ថ្មី ដែល​តា រកឃើញ​នៅ​បន្ទាយមានជ័យ មាន ២៤ នាក់ ក្នុងនោះ ភាគច្រើន ជា​ពលករ​ខ្មែរ វិលត្រឡប់​ពី​ប្រទេស​ថៃ ប៉ុន្តែ​ក៏មាន​អ្នក​បាន​សះស្បើយ​វិញ​ដែរ ។ នេះ​បើតាម​លោក វេជ​កជ​បណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ រដ្ឋបាលខេត្ត​បន្ទាយ មានជ័យ បានអោយដឹង កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ។​

​លោក​បាន​បន្តថាៈ ចំពោះមុខ មន្ទីរ និង​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ កងកម្លាំង និង​អ្នកពាក់ព័ន្ធ នៃ​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បាន​នឹង​កំពុង​បង្កើន ការទទួលខុសត្រូវ តាម​តួនាទី​ភារកិច្ច​ខ្លួន ។ ក្នុងនោះ មាន​ទប់ ស្កាត់​លំហូរ ឬ​ការ​ជ្រៀតចូល នៃ​ពលករ​ខ្មែរ វិលត្រឡប់​ពី​ប្រទេស​ថៃ ដែលជា​ប្រភព មុខសញា វិជ្ជមាន​កូ​វីដ​១៩ ហើយ​ជា​វីរុស​ដែល​តា ។​

​ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​ថាៈ គោលការណ៍​ថ្មី​របស់ ក្រសួងសុខាភិបាល គឺ​បាន​សម្តេច​កំណត់ថា អោយតែ​ពលករ​ខ្មែរ វិលត្រឡប់​ពី​ប្រទេស​ថៃ បើ​វិជ្ជមាន​កូ​វីដ​១៩ គឺជា​វីរុស​ដែល​តា ទាំងអស់ ។​

​ចំណែក​មន្ត្រី​អាជ្ញាធរ កងកម្លាំង នៅ​ភូមិសាស្ត្រ​ព្រំដែន កម្ពុជា ថៃ នៃ​ខេត្ត​បន្ទាយ មានជ័យ បានអោយ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៧ ខែសីហា នេះ​ថាៈ មកទល់ពេលនេះ មាន​ពលករ​ខ្មែរ រាប់រយ​នាក់ ត្រូវបាន​ជាប់គាំង នៅ​ជាយដែន​ថៃ ព្រោះ​កងកម្លាំង ខាងយើង មិន​អនុញ្ញាត​អោយចូល ព្រោះ​ជា​បទបញ្ជា របស់​រាជរដ្ឋាភិបាល ៕/V​-PC