ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញ បានចុះសាកសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ៣០ គ្រួសារ ក្នុងនោះជនពិការ ៥ គ្រួសារ , អ្នកផ្ទុកមេរោគអេដស៍ ៥ គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។