អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការប្រៀបធៀប រវាងមរតកតេជោទាំង ៥ និងមរតកទាំង ៥ របស់ក្រុមប្រឆាំង ដែលយុវជននិងអ្នកនយោបាយ ជំនាន់ក្រោយ គួររៀនសូត្រតាម យកជាគំរូ ជាពិសោធន៍ ហើយមរតកណា អាក្រក់គួរជៀសវាង។ ហើយលោកឃើញថា មរតកតេជោទាំង៥ គឺជាមរតក ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ការបង្រួបបង្រួមជាតិ ការកសាងថែរក្សា សន្តិភាព ដែលជាមរតកមួយ ដែលកូនខ្មែរ និងយុវជន ក៏ដូចជាអ្នកនយោបាយជំនាន់ ក្រោយ គឺប្រកាន់យក។