ដោយៈ health.com.kh
ការឈឺសន្លាក់ និងរលាកក្នុងសន្លាក់ គឺជារោគសញ្ញាមួយរបស់ជំងឺរលាកសន្លាក់ ប្រភេទ Rheumatoid Arthritis ដែលជាជំងឺរលាកសន្លាក់បែបរ៉ាំរ៉ៃមួយប្រភេទ ។ បើសិនជាអ្នកមានជំងឺនេះមែនអ្នកគួរតែដឹងថា អាហារអ្វីដែលត្រូវតមដែរ ដើម្បីកុំឲ្យ អាការៈជំងឺកាន់តែធ្ងរ ។
ការស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺរលាកសន្លាក់ Rheumatoid Arthritis អាចនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ពីការតាមអាហារណាដែលបង្កការ រលាក ។ តើអាហារអ្វីខ្លះ ដែលត្រូវបានចាត់ទុកថា ជាអាហារបង្កការរលាក និងបង្កភាព ធ្ងន់ធ្ងរដល់អ្នកជំងឺសន្លាក់ទៅ ?
ទឹកដោះគោ
អ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ជាច្រើន និយាយថា ពួកគេ បែរជាឈឺសន្លាក់កាន់តែខ្លាំងក្រោយពីញ៉ាំទឹកដោះគោរួច ។ អ្នកជំនាញនិយាយថា រឿងនេះ អាចបណ្តាលមកពីជាតិប្រូតេអ៊ីន ក្នុងទឹកដោះគោតែម្តង ។ បើសិនជា ទឹកដោះគោធ្វើឲ្យចេញរោគសញ្ញាជំងឺរលាកសន្លាក់ អ្នកគួរតែផ្លាស់ប្តូរមកញ៉ាំទឹក សណ្តែកវិញទៅ ។
សាច់
អ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ជាច្រើន បាននិយាយពួកគេ ទទួលបានប្រយោជន៍យ៉ាងច្រើនពីរបបអាហារប្រភេទបន្លែជាងសាច់ ។ ហេតុផល នោះគឺថា ជាតិខ្លាញ់ក្នុងសាច់នឹងបំលែងទៅជាសារធាតុបង្ករលាក និងធ្វើឲ្យ សន្លាក់ហើម និងឈឺកាន់តែខ្លាំងទៀត ។
អាហារឆា ឬចៀន
បើសិនជាអ្នកមិនចង់ឲ្យសន្លាក់ឈឺ និងរលាកទៀតនោះ ចូរចៀសឲ្យឆ្ងាយពីអាហារ លឿន (Fast Food) ជាពិសេសអាហារចៀនតែម្តង ព្រោះអាហារទាំងនេះ ត្រូវបាន គេ ចាត់ទុកថា ជាអ្នកបង្ករោគសញ្ញារបស់ជំងឺរលាកសន្លាក់ Rheumatoid Arthritis ។
របស់ផ្អែម
បើសិនជាអ្នកមិនចង់ឲ្យសន្លាក់ហើម និងឈឺទៀតទេ ចូរកុំញ៉ាំរបស់ផ្អែមៗច្រើនអី ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការញ៉ាំអាហារផ្អែមៗអាចបណ្តាលឲ្យសារធាតុ Glycation ដែលជាជាតិពុលម្យ៉ាងបង្កការរលាកដល់សន្លាក់កើនឡើងក្នុងខ្លួនកាន់តែច្រើន ។
កាហ្វេ
ការសិក្សាខ្លះ បញ្ជាក់ថា ការញ៉ាំកាហ្វេ ឃើញថា ធ្វើឲ្យជំងឺរលាកសន្លាក់ Rheumatoid Arthritis កាន់តែខ្លាំង ខណៈពេលដែលការសិក្សាខ្លះថា មិនមាន ទំនាក់ទំនង គ្នា ទេ ។ ដោយសារតែការតស៊ូមតិរបស់ការខ្វែងគំនិតនេះ កំពុងតែកើត ឡើងនៅឡើយ អ្នកគួរតែធ្វើយ៉ាងណាកាត់បន្ថយការញ៉ាំកាហ្វេទៅ ៕/PC