នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្ត បានជួបទំនាក់ទំនង ពង្រឹងកិច្ចសហការ រវាងកងកម្លាំងសមត្ថកិច្ច ការពារព្រំដែនខ្មែរ នៅចំណុច ស្រុកសំពៅលូន ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពូជា ជាមួយនឹងកម្លាំងសមត្ថកិច្ច ការពារ ព្រំដែនថៃ នៅចំណុចស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានបិទខ្ទប់ព្រំដែន ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា ( Delta ) ។