ដោយ៖តារារិទ្ធ/ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)នៅថ្ងៃទី៧ ខែសីហានេះបានជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា)ដូសជំរុញ ឬដូសទី៣ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ តទៅ។
កងទ័ពអាកាសបានដឹកជញ្ចូនវ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា)ដូសជំរុញ ឬដូសទី៣ ទៅកាន់ខេត្តគោល ដៅទាំង ៧ នាព្រឹកថ្ងៃទី ៧ ខែសីហា ២០២១ ៕
លោកស្រីវេជ្ជបណ្ឌិត. ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានឲ្យដឹងថា៖ យោងតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។ គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩(អាស្ដ្រាហ្សេនីកា)ដូសជម្រុញ ឬដូសទី៣សម្រាប់អ្នក ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមឬ ស៊ីណូវ៉ាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋនិងឯកជន)ដល់មន្ត្រីរាជការនៅខេត្តចំនួន០៧ (ខេត្តបាត់ដំបង,បន្ទាយមានជ័យ ,ប៉ៃលិន, កោះកុង,ឧត្តរមានជ័យ,ពោធិ៍សាត់និងខេត្តព្រះវិហារ ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និង អតីតយុទ្ធជនដោយការចាក់វ៉ាក់សាំងដូស ជម្រុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ តទៅ។
លោកស្រីវេជ្ជបណ្ឌិត. ឱ វណ្ណឌីន បានស្នើឲ្យអភិបាលនៃគណៈអភិបាលខេត្តនិងប្រធានមន្ទីរសុខាភិបាលខេត្តទាំង៧ត្រូវធ្វើសេចក្តីជូនដំណឹងនិងរៀបចំទីតាំងរួមទាំង ត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលាដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ឱ្យបានទាន់ពេល វេលាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេ នោះ ។
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតក៏នៅតែសូមឲ្យបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចជានាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន ”៣ការពារ “ (ពាក់ម៉ាស់ លាងដៃឱ្យ ញឹកញាប់ និង រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង)និង “៣កុំ “(កុំទៅកន្លែងមានមនុស្សច្រើនកុំទៅកាន់កន្លែង បិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នកនៅតាមទីតាំងនិងពេល វេលាដែលនឹងរៀបចំដោយរដ្ឋបាលខេត្តទាំង០៧ខាងលើ។
បើតាមប្រភពព័ត៌មានពីកងទ័ពអាកាសបានឲ្យដឹងថាទីបញ្ជាការកងទ័ពអាកាសបានទទួលបញ្ជាបីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យធ្វើការដឹកជញ្ចូនវ៉ាក់សាំង(អាស្ដ្រាហ្សេនីកា)ដូសជម្រុញឬដូសទី៣ ។ក្រោមការដឹកនាំបញ្ជាដោយនាយឧត្ដមសេនីយ៍ សឹង សំណាអគ្គមេបញ្ជាការរងនៃកងយោធ ពល ខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងអាកាសបាន បញ្ជាឲ្យឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងចេញដំណើរតាំងម៉ោង៥ភ្លឺនៃថ្ងៃទី ៧ខែសីហានេះហើយពេលនេះវ៉ាក់ សាំងបានទៅដល់ខេត្តគោលដៅទាំង៧រួចរាល់ហើយ៕