ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសកាលពីថ្ងៃទី៦ខែសីហាឱ្យដឹងថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩នៅលើសាកលលោកប្រទេសជប៉ុនបានប្រកាសកាលពី ខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EULនិងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ មួយលានដូសជូនដល់ព្រះរាជាណាចក្រកម្ពុជា។បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ម៉ឺនដូស បានមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ខែកក្កដាហើយចំនួនដែលនៅសល់ប្រមាណ៦៧ម៉ឺនដូសទៀតបានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ៕