នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ឧត្តរមានជ័យ បានសម្រេច បិទខ្ទប់ចំនួន ៩ ភូមិ និងផ្សារចំនួន៣ ក្នុងសង្កាត់ចំនួន២ គឺសង្កាត់សំរោង និងសង្កាត់កូនក្រៀល ក្រុងសំរោង ដែលស្ថិតក្នុងតំបន់មាន ហានិភ័យ ដើម្បីកាត់ផ្តាច់ចរន្ធ នៃការចម្លងជំងឺកូវីដ-១៩ បន្តចូលទៅក្នុងសហគមន៍ ផ្សេងទៀត។