ដោយៈវ៉ៃកូ/ស្វាយរៀង: លោក សុខា រ៉ាម ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បាននាំយកសម្ភារ:មនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ទៅជូនដល់ក្រុមគ្រួសារក្រីក្រ កំពុងជួបការខ្វះខាតចំនួនបីគ្រួសារ។
ក្រុមគ្រួសារដែលកំពុងជួបការលំបាកនោះមាន១.ឈ្មោះ ផែ សារី ភេទ ប្រុស អាយុ៦៦ឆ្នាំនៅភូមិព្រៃគាវ ឃុំកំពង់ចក ២.ឈ្មោះមាស យឿ ភេទប្រុស អាយុ ៤៨ឆ្នាំមានទីលំនៅភូមិទួលចំបក់ ឃុំសង្កែនិង ៣- ឈ្មោះគង់ មករា ភេទស្រីអាយុ៣៤ឆ្នាំមានទីលំនៅភូមិអំពិល ឃុំម៉ឺនជ័យ៕