រដ្ឋមន្ដ្រី​អប់រំ​ប្រាប់​ប្រធាន​មន្ទីរ​ទូទាំងប្រទេស​ឲ្យ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​ពិសេស​របស់​ប៉ូលិស​ជុំវិញ​ការចាប់​ក្មេង​ ​ ​

1782
ចែករម្លែក

(​ភ្នំពេញ​) ៖ រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បានចេញ​សេចក្ដីជូនដំណឹង​ប្រាប់​ទៅ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ទូទាំងប្រទេស ត្រូវធ្វើ​ការផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​២​ខ្សែ ០៣១ ២០ ១២៣ ៤៥ និង​០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់​របស់​នាយក​ដ្ឋា​ន​កណ្ដាល​សន្ដិសុខ ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន (​សាលា​មតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​) ពាក់ព័ន្ធ​ករណី​ចាប់​សិស្សសាលា ដូច​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook នាពេល​ថ្មីៗ​នេះ​។​
​ ​
​យោងតាម​លិខិត​របស់​រដ្ឋមន្ដ្រី​អប់រំ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្នុងពេល​ថ្មីៗ​នេះ​មានការ​បង្ហោះ​​ព័ត៌មាន​នៅ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​Facebook ពាក់ព័ន្ធ​នឹង​បញ្ហា​ចាប់​សិស្សសាលា​បឋមសិក្សា ពេល​ចេញពី​សាលារៀន​ទៅផ្ទះ ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សុខ​សុវត្ថិភាព​របស់​សិស្សសាលា ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល និង​សាធារណៈជន​។ ដើម្បី​ចូលរួមចំណែក​សហការ ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើ​អន្ដរាគមន៍​ឲ្យ​ទាន់ពេលវេលា​នាយក​​ដ្ឋា​ន​កណ្ដាល​សន្ដិសុខ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បានស្នើ​មក​ក្រសួង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លេខ​ទូរស័ព្ទ​បន្ទាន់​ចំនួន​២​ខ្សែ ដូចខាងក្រោម​ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​»​។​
​ ​
​ជាមួយគ្នានេះ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ដដែល​នេះ ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផងដែរ​ដោយបាន​អំពាវនាវ​ឲ្យ​អាណា​​ព្យាបាល​សិស្ស​ទាំងអស់ សូមកុំ​មានការ​ព្រួយ​បារ​ម្ហ​ជុំវិញ​ករណី​ចាប់​ក្មេង​សិស្សសាលា​បឋមសិក្សា ពេល​ចេញពី​សាលារៀន​ទៅផ្ទះ ពីព្រោះថា ចំពោះ​ករណីនេះ សមត្ថកិច្ច​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ព្រមទាំង​បាន​ត្រៀមលក្ខណៈ​ក្នុង​ការធ្វើអន្តរាគមន៍​ឲ្យ​បាន​ទាន់​
​ពេលវេលា​។​
​ ​
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​សូម​ជម្រាបជូន​ដល់​មាតា បិតា អ្នកអាណាព្យាបាល សាធារណជន​ទាំងអស់​ជ្រាបថា ក្រសួង និង​អាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេស​នាយកដ្ឋាន​ក​ណ្ដា​ល​សន្ដិសុខ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ព្រមទាំង​បាន​ត្រៀមលក្ខណៈ​ក្នុង​ការធ្វើអន្តរាគមន៍​​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​មាន​សេចក្ដីរាយការណ៍​ពី​សកម្មភាព​សង្ស័យ​ផ្សេងៗ​ដែល​នឹង​ឈានទៅ​ធ្វើ​សកម្មភាព​ចាប់​សិស្ស​
​សាលា​ជាក់ស្ដែង​កើតមានឡើង​”៕ដោយ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម