កាលពីព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ នេះ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងស្រុកស្វាយជ្រំ ពិសេសបងប្អូន នៅឃុំស្វាយធំ និងឃុំឈើទាល ដែលបានប្រមូលផ្ដុំតវ៉ា កាលពីថ្ងៃទី២ សីហា កន្លងទៅថ្មីៗនេះ និងអ្នកពាក់ព័ន្ធ ទាំងអស់ ដាក់ខ្លួនឲ្យនៅ ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ខណៈរកឃើញ មានអ្នកផ្ទុកកូវីដ១៩ ចំនួន ២ នាក់ ។