ការបាក់រលំប្លង់សេ អគារមួយ កំពុងសាងសង់ នៅចំណុចស្រះសួគ៌ ភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ច សន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ ខុសបច្ចេកទេស ក្នុងនោះ ជន្ទល់ទម្រប្លង់សេ វែងៗពេក ហើយវាយោល ញ័រ ហើយពេលទ្រទម្ងន់ ស៊ីម៉ងត៍ ចាក់ប្លង់សេធ្ងន់ និងបុកពីរថយន្តក្រឡុកស៊ីម៉ងត៌ផង វាក៏គ្រេចទើបបណ្តាលអោយ បាក់រលំ ។