លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ នៅសល់តែ ៧ ថ្ងៃទៀតតែប៉ុណ្ណោះ ដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនយុវវ័យ និងកុមារ ទូទាំងខណ្ឌសែនសុខ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នឹងត្រូវបញ្ចប់ ដូសទី១។