​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ហ្វីលីពីន​នៅ​ថ្ងៃ​សៅរ៍​ទី​៧​សីហា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ច្រើន​បំផុត​ធៀប​នឹង​ការឆ្លង​ប្រចាំ​ថ្ងៃ​នៅពេល​ជិត​៤​ខែ​មកនេះ គឺ​ឆ្លង​១១.០២១​នាក់ និង​១៦២​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​

​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​និយាយថា តួលេខ​ឆ្លង​ថ្មី​នេះ​ធ្វើអោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​ជិត​១,៦៥​លាន​នាក់ និង​២៨.៨៣៥​នាក់​។​

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​ប្រាប់​សននិសីតកាសែត​មួយ​ថា « យើង​កំពុង​រងគ្រោះ​ពី​រី​រុស​បំ​ប្លែងខ្លួន​Delta​។​ផ្អែកលើ​ការប៉ាន់ស្មាន​របស់​យើង ការឆ្លង​នឹង​បន្ត​កើនឡើង​»​។​

​ប្រឈម​ការឆ្លង​កើនឡើង​ដូច្នេះ តំបន់​រដ្ឋធានី​លាតសន្ធឹង​ដ៏​ធំ​របស់​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​បាន​វិល​ទៅ​រក​ការបិទ​ខ្ទប់​ទូទៅ​និង​តឹងរឹង​សាជាថ្មី ។​

​សំរាប់​ពេល​២​សប្តាហ៍ មនុស្ស​ជាង​១៣​លាន​នាក់​ដែល​រស់នៅ​តំបន់​ក្រុង​ម៉ានីល នឹង​ស្ថិត​នៅក្រោម​បទបញ្ជា​នៅក្នុង​ផ្ទះ​ដ៏​ម៉ឺងម៉ាត់​បំផុត​ចាប់តាំងពី​រដ្ឋាភិបាល​ចេញ​បញ្ជា​បិទ​ខ្ទប់​កាលពី​ខែ​មីនា​​ឆ្នាំមុន​។​ការ​រឹតបន្តឹង​ជា​ថ្មី​នេះ​កើត​ឡើង​ក្រោយ​ពី​ក្រសួង​សុខាភិបាន​បានបញ្ចេញ​អោយដឹងថា វីរុស​បំ​ប្លែងខ្លួន​Delta​បាន​ឆ្លង​រាលដាល​នៅ​ទីក្រុង​ទីប្រជុំ​ទាំង​១៦​នៃ​ក្រុង​ម៉ានីល​៕

​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រូវបាន​ដាក់​នៅ​ជុំវិញ​ក្រុង​ម៉ានីល​នៅពេល​បទបញ្ជា​បិទ​ខ្ទប់​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ​