យុវជន​មួយក្រុម មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ ២ គ្រឿង បាន​ឆក់យក​កាបូបស្ពាយ ពី​ស្ត្រី​ម្នាក់ បានសម្រេច ហើយ​ព្យាយាម​គេចខ្លួន តែ​ភ្លាមៗ​នោះ ជនរងគ្រោះ​ស្រែកថា​ចោរៗ ទើប​បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ដេញតាម​ឃាត់ខ្លួន​បាន ២ នាក់ ចំណែក ២ នាក់​ទៀត គេចខ្លួនបាត់​។ ហេតុការណ៍ នេះ បានកើត​ឡើង នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ ទីស្នាក់ការ ភូមិ​ជ្រៃ​កោង តាម​បណ្តោយ​ផ្លូវ ចោមចៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​