ដោយៈ វណ្ណៈ / ព្រះសីហនុៈ អ្នកស្រុក បានប្រទះឃើញបុរសជនជាតិចិនម្នាក់ ចងកសម្លាប់ខ្លួន នៅអគារសំណង់មួយ ស្ថិតនៅតំបន់ឆ្នេរអូឈើទាល ក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថាៈ សមត្ថកិច្ច ពុំទាន់រកអត្តសញ្ញាណឃើញនៅ ឡើយទេ ព្រោះអត្ដឃាតជន ពុំមានបន្សល់អត្តសញ្ញាណ អ្វីបន្តិច នៅកន្លែងកើតហេតុ ម្យ៉ាងទៀត ទីតាំងកន្លែងកើតហេតុគឺជាអគារសំណង់ មិនទាន់រួចរាល់ទុកចោល ផងដែរ។
សមត្ថកិច្ច បានអះអាងថា សមត្ថកិច្ចជំនាញ កំពុងស្វែងរកអត្តសញ្ញាណ និងមូលហេតុ នៃការធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននេះ ផងដែរ៕/V-PC