ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២១ នគរបាល ស្រុកបាណន់ បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៧ ថង់តូច ទម្ងន់ ១,៦៦ ក្រាម មកការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្ត។
លោក ប៉ាន់ វ៉ាន់នី អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ ថង ចាប ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។ វត្ថុតាង ដែលដកហូតបាន រួមមានថ្នាំញៀន ប្រភេទម៉ាទឹកកក (ICE) ចំនួន ៧ ថង់តូច ទម្ងន់១,៦៦ក្រាម ទូរស័ព្ទដៃ ២គ្រឿង លុយខ្មែរ ៣ ម៉ឺនរៀល និងថង់ សម្រាប់ច្រកថ្នាំញៀន លក់មួយចំនួន។
លោកអធិការស្រុក បានបញ្ជាក់ថាៈ ក្រោយជនសង្ស័យ ឆ្លើយសារភាពរួចមក កម្លាំងជំនាញស្រុក បានកសាង សំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕/V-PC