Views: 152 Post navigation ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងប្រាប់បណ្តារដ្ឋមន្រ្តីការបរទេសដែលចូលរួមដោយបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះការបន្តចរន្តទំនាក់ទំនងដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង វិញ កម្ពុជាបានស្វាគមន៍ការបន្តការចរចារ លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)។ កិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ បានប្រារព្ធឡើងកាលពីថ្ងៃទី៦ ខែសីហា ។ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ អាស្រា្ត ហ្សេនីកា (AstraZeneca )ចំនួន ៧. ៥២០ដូស ត្រូវបានដឹកមកដល់ខេត្តពោធិ៍សាត់ សម្រាប់ត្រៀមរៀបចំដំណើរការចាក់ សម្រាប់ដូសទី៣ឬដូសជំរុញ នៅព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមគ្រូពេទ្យ ជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដពេលពលករវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនផ្សេងៗ ៕